Skip to main content

Posts

Sample Size Calculator Confidence Level, Confidence Interval, Sample S...

Recent posts

ការពុះដីឡូិ៍លក់

ការពុះដីឡូិ៍លក់ Photo by  Arisa Chattasa  on  Unsplash មានសកម្មភាពពុះដីឡូិ៍លក់និងការកសាងផ្ទះលំនៅដ្ឋានបូរីពេសពេញផ្ទៃប្រទេសកម្ពុជានៅឆ្នាំ២០១៩នេះ។ មានអ្នកកសាងល្អនិងមិនល្អ។តើនរណាជាមនុស្សល្អក្នុងវិស័យនេះ?តើអ្នកអភិវឌ្ឍន៍ណាខ្លះដែលគិតពីប្រយោជន៍របស់អ្នកទិញនោះ?មានន័យទិញហើយមិនមានការខាតបង់បានចំណេញនិងមានភាពស្របតាមច្បាប់។ មុននឹងសម្រេចចិត្តទិញគួរពិចារណាសិក្សាពីអ្នកអភិវឌ្ឍន៍នោះជាមុន។ថាតើគេជាអ្នកណា?មានប្រវត្តិដូចម្តេច?មានការសុំអនុញ្ញាត្តិតាមច្បាប់ត្រឹមត្រូវដែរឬទេ? ចូរកុំជឿពេលគេនិយាយថាទិញទៅបានចំណេញប៉ុណ្ណេះបានចំណេញឆាប់។ត្រូវធ្វើការសិក្សាដោយខ្លួនឯងអោយបានច្រើន។

ការសិក្សាទីផ្សារអចលនទ្រព្យនៅប្រទេសកម្ពុជា

ការសិក្សាទីផ្សារអចលនទ្រព្យនៅប្រទេសកម្ពុជា ក្រុមហ៊ុន CBRE បាននឹងកំពុងធ្វើការសិក្សាស្រាវជ្រាវផ្នែកទីផ្សារអចលនទ្រព្យជាពិសេសគឺខុនដូរនៅទីក្រុងភ្នំពេញ។ ខាងក្រោមគឺជាការលទ្ធផលនៃការអង្កេតពីសេដ្ឋកិច្ចសង្គមនិងស្ថិតិនៃការរីកលូតលាស់របស់វិស័យខុនដូរនៅប្រទេសកម្ពុជាជាពិសេសនៅទីក្រុងភ្នំពេញ។ ពីខែមករាដល់ខែមេសាឆ្នាំ២០១៩ចំនួនទឹកប្រាក់ដែលបានដាក់ទុនវិនិយោគលើវិស័យខុនដូរមានចំនួន២.៧ពាន់លានដុល្លា។ទំហំអភិវឌ្ឍន៍លើវិស័យខុនដូរនេះបានចាប់ផ្តើមកើនឡើងតាំងពីត្រីមាសទី៤ឆ្នាំ២០១៨ដែលមានចំនួនត្រឹមតែ១ពាន់លានដុល្លា។ចំនួនសរុបរបស់គម្រោងអភិវឌ្ឍន៍ខុនដូរមានចំនួនប្រហែលជា៨០០គម្រោងនៅឆ្នាំ២០១៩នេះ។តែមានគម្រោង១៣២៥គម្រោងមានអនុញ្ញាតិអោយសាងសង់រួចទៅហើយ។ការទស្សទាយនឹងអាចមានចំនួនទឹកប្រាក់ចំនួន៤.៨ពាន់លានដុល្លានិងមានចំនួន១៩០០គម្រោងអភិវឌ្ឍន៍។ ចំនួនខុនដូសំខាន់ៗដែលកំពុងសាងសង់នៅទីក្រុងភ្នំពេញមានចំនួន៥៨០០យូនីតដែលរួមមាន8គម្រោងថ្មីៗ៖ ១.ឡាវីស្តាវ័ន La Vista One 2. រ៉ូយ៉ាល់ផ្លាទីនីម Royal Platinium  3. អឺបឺនវិលិច Urban Village Phase II 4. ជីបម៉ុបផាកលេនធីខេ​ Chip Mong Parkland TK 5. HCN Mall and Residence 6. CPEC Roman Garden Condo...

ក្រុមហ៊ុនអចលនទ្រព្យសំខាន់នៅប្រទេសកម្ពុជា

ក្រុមហ៊ុនអចលនទ្រព្យសំខាន់នៅប្រទេសកម្ពុជា មានការកើនឡើងនូវប្រភេទក្រុមហ៊ុនអចលនទ្រព្យជាច្រើនគួរអោយកត់សំគាល់មានដូចជាក្រុមហ៊ុនលក់ផ្ទះល្វែងបូរីលក់ដីឡូិ៍ជាដើម។ទទឹមនឹងការរីកដុះដាលនូវក្រុមហ៊ុនរកស៊ីខាងអចលនទ្រព្យនេះដែរក៏មានអ្នកដែលរកស៊ីមិនសុចរិតបោកប្រាស់អ្នកទិញដែលគ្មានចំណេះដឹងគ្មានព័តមានច្បាស់លាស់ជាជនស្លូតត្រង់និងខិតខំចំណាយពេលអស់មួយជីវិតដើម្បីសន្សំលុយបានមកហើយតែត្រូវចាញ់បោកជនខិលខូចក្នុងរឿងទិញផ្ទះសម្បែងនិងដីឡូិ៍នេះជាដើម។ដូចនេះដើម្បីជាការចូលរួមចំណែកក្នុងការជួយផ្តល់នូវព័តមានត្រឹមត្រូវនិងគួរអោយទុកចិត្តដែលជាប្រយោជន៍ស្មើនឹងអាយុជីវិតរបស់ប្រជាជនកម្ពុជាជាទូទៅក្រុមការងារយើងបានប្រមូលនូវពត័តមានពីក្រុមហ៊ុនសំខាន់នៅក្នុងប្រទេសកម្ពុជាដែលមានឈ្មោះគួរអោយទុកចិត្តហើយយើងអាចធ្វើការទំនាក់ទំនងពិគ្រោះយោបល់បន្ថែមទៀត។ ១. ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យបុរីប៉េងហួត មានឈ្មោះបោះសំលេងជាយូរឆ្នាំណាស់មកហើយដែលប្រជាពលរដ្ឋទូទៅទទួលស្គាល់ថាគុណភាពសំណង់អាគារវិឡាដែលបរីប៉េងហួតនេះបានកសាងឡើងគឺមានគុណភាពខ្ពស់់និងមានការគិតគូរទៅដល់អ្នករស់នៅ។បុរីបានកសាងប្រព័ន្ធលូផ្លូវថ្នល់ភ្ជាប់បណ្តាញទឹកភ្លើងនិងមានសួនកម្សានសម្រាប់កុមារជាដើម។ការបង់ប្រាក់ក៏មានភាពងាយ...

របៀបកាត់ប្លង់ដីដោយខ្លួនឯង មិនចាំបាច់ពឹងអ្នករត់ការ

របៀបកាត់ប្លង់ដីដោយខ្លួនឯង មិនចាំបាច់ពឹងអ្នករត់ការ --------------------------- ដំណើរការនៃការកាត់ប្លង់ដី (អចលនទ្រព្យ) ផ្ទេរកម្មសិទ្ធិពីម្ចាស់ដីដើម មកឈ្មោះអ្នកទិញ ហើយអ្នកមិនចង់ចំណាយប្រាក់ច្រើនក្នុងការស្នើរសុំភ្នាក់ងារសុរិយោដីអោយជួយរត់ការអោយ។ ករណីនេះចំពោះតែប្តីប្រពន្ធ ជាម្ចាស់ដី ដែលមានជីវិតរស់នៅតែប៉ុណ្ណោះ។ ចំពោះដំណើរការវិញ គឺមានដូចតទៅ៖ ១.អ្នកទិញត្រូវនាំម្ចាស់ដីដើមទាំងប្តីប្រពន្ធ និងសាក្សីម្នាក់ ដោយភ្ជាប់ជាមួយ (ប្លង់ដីច្បាប់ដើម អត្តសញ្ញាណប័ណ្ណ ឬសំបុត្រកំណើត និងសៀវភៅគ្រួសារថតចម្លង រួមទាំងអត្តសញ្ញាណប័ណ្ណអ្នកទិញ ទៅទីស្នាក់ការសុរិយោដីស្រុក ដើម្បីបំពេញលិខិតលក់ផ្តាច់ ឯកសារផ្ទេរសិទ្ធិ រួចផ្តិតមេដៃយល់ព្រមទាំងអស់គ្នា។ បុគ្គលិកសុរិយោដីស្រុកជាអ្នកបំពេញលើឯកសារពាក់ព័ន្ធទាំងអស់នេះ។ ២.ក្រោយពីបំពេញលើលិខិតលក់ផ្តាច់ ឯកសារផ្ទេរសិទ្ធិ និងផ្តិតមេដៃ ចំពោះមុខបុក្គលិកសុរិយោដៃរួច។ បន្ទាប់មកម្ចាស់ដី ឬអ្នកទិញត្រូវយកលិខិតលក់ផ្តាច់ ប្លង់ដីច្បាប់ដើម និងឯកសារផ្ទេរសិទ្ធិ ទៅជួបមេភូមិដើម្បីសុំហត្ថលេខាពីគាត់ រួចយកជួបមេឃុំដើម្បីសុំហត្ថលេខា បោះត្រា (មេភូមិ និងមេឃុំមានសិទ្ធិហត្ថលេខា និងបោះត្រាតែលើលិខិតផ្ទេរសិទ្ធិប៉...

ការអភិវឌ្ឍអចលនទ្រព្យនៅប្រទេសកម្ពុជា ២០២០ ទៅ ២០៣០

ការអភិវឌ្ឍអចលនទ្រព្យនៅប្រទេសកម្ពុជា ២០២០ ទៅ ២០៣០ សិក្ខាសាលា ទុនគំនិតនៃការស្វែងយល់ពីសេដ្ឋកិច្ចក្នុងវិស័យអចលនទ្រព្យ ប្រទេសកម្ពុជា នៅឆ្នាំ ២០១៩ មានប្រជាជនសរុបប្រហែលជាជិត ១៦ លាន នាក់ ហើយកំណើនចេះតែកើនឡើងឥតឈប់ឈរ។ ទីក្រុងភ្នំពេញមានប្រជាជនប្រមាណជា២លាននាក់ និងនៅតំបន់ជុំវិញចំនួន១លាននាក់ទៀត នៅឆ្នាំ២០១៩។ កំណើនប្រជាជនក៏នឹងធ្វើអោយមានតម្រូវការលំនៅដ្ឋានកើនឡើងដែរ។ ប្រជាជននៅពេញនិយមទិញផ្ទះជាប់ដីដូចជាផ្ទះល្វែង និងផ្ទះវិឡា។ តែក្នុងរយពេល ១០ ទៅ ២០ឆ្នាំទៀតនេះ អគារសហកម្មសិទ្ធិ ឬ ខុនដូ នឹងមានការពេញនិយមដោយសារតែភាពស៊ីវីល័យរបស់ប្រជាជនវ័យក្មេង និងតម្លៃកាន់តែថ្លៃឡើងៗរបស់ផ្ទះនៅផ្ទាល់ដី ដែលមានទីតាំងស្ថិតនៅជិតទីកន្លែងធ្វើការសាលារៀន ឬ​មន្ទីរពេទ្យជាដើម។ ដូចនេះយុវជនដែលមានការងារធ្វើច្បាស់លាស់និងទើបរៀបការថ្មីថ្មោងគួរសំលឹងមើល​ និងធ្វើការសិក្សាអំពីវិស័យខុនដូរនេះ ហើយត្រូវផ្តោតសំខាន់ទៅលើភាពជឿទុកចិត្តពីសំណាក់ក្រុមហ៊ុនអភិវឌ្ឍន៍វិស័យខុនដូរនេះអោយបានស៊ីជំរៅ​ឬពិគ្រោះយោបល់ជាមួយអ្នកជំនាញផ្នែកអចនលទ្រព្យក្នុងវិស័យខុនដូរនេះ។ ពោលគឺត្រូវសិក្សាពី ទីតាំង ទីតាំង ទីតាំង និង ទីតាំង ដើម្បីប...

ការជួបជាមួយអ្នកមានបទពិសោធន៍

ការជួបជាមួយអ្នកមានបទពិសោធន៍ យើងមិនមានពេលរៀនគ្រប់មុខវិជ្ជានោះទេពីព្រោះ យើងមានពេលមានកំណត់។ លទ្ធផលដែលយើងទទួលបានមកដល់សព្វថ្ងៃនេះ គឺកើតឡើងចេញពីសកម្មភាព និងរាល់ការសម្រេចចិត្តពីពេលមុនៗមកនោះហើយ។  ឧទាហរណ៍ បើសិនយើងមិនដឹងរឿងទាក់ទងទៅនឹងការវិនិយោគលើវិស័យអចលនទ្រព្យ យើងគួរតែពិគ្រោះយោបល់ជាមួយអ្នកជំនាញដែលរកស៊ីខាងផ្នែកនេះ យ៉ាងហោចណាស់អោយបាន ៣ នាក់ ឬ ៣ ក្រុមហ៊ុន ដែរ មុននឹងសម្រេចចិត្តទិញ ឬ លក់ ឬ រកស៊ីក្នុងរបរនេះ។ តែអ្នកសម្រេចចិត្តចុងក្រោយ នៅតែជាអ្នកដដែល។ គ្មានអ្នកណាមានសិទ្ធិក្នុងសម្រេចចិត្ តកំណត់អនាគតរបស់អ្នកបានក្រៅតែពីខ្លួនអ្នកនោះទេ។ ដូចគ្នាក្នុងរឿងផ្សេងៗទៀតដែរ គឺបើមិនដឹងរឿងអ្វីទេ គួរតែសាកសួរអ្នកដែលមានបទពិសោធន៍អោយបានច្រើនអ្នក អានសៀវភៅអោយបានច្រើន ហើយត្រូវតែចំណាយពេលវេលាថ្លឹងផ្លែងអោយបានច្រើន​ មុននឹងធ្វើការសម្រេចចិត្ត។ តែត្រូវមានការសម្រេចចិត្ត គឺមិនចេះតែសាកសួរ និងអានសៀវភៅ ហើយគ្មានការសម្រេចចិត្តធ្វើសកម្មភាពណាមួយសោះនោះទេ។ គួរជៀសវាងការសម្រេចចិត្តលឿនពេក ឬ តក់ក្រហល់ ដែលនាំអោយខាតបង់នៅពេលក្រោយ។ Photo by  ROOM  on  Unsplash