Skip to main content

ការអភិវឌ្ឍអចលនទ្រព្យនៅប្រទេសកម្ពុជា ២០២០ ទៅ ២០៣០


ការអភិវឌ្ឍអចលនទ្រព្យនៅប្រទេសកម្ពុជា ២០២០ ទៅ ២០៣០

សិក្ខាសាលា ទុនគំនិតនៃការស្វែងយល់ពីសេដ្ឋកិច្ចក្នុងវិស័យអចលនទ្រព្យ






ប្រទេសកម្ពុជា នៅឆ្នាំ ២០១៩ មានប្រជាជនសរុបប្រហែលជាជិត ១៦ លាន នាក់ ហើយកំណើនចេះតែកើនឡើងឥតឈប់ឈរ។ ទីក្រុងភ្នំពេញមានប្រជាជនប្រមាណជា២លាននាក់ និងនៅតំបន់ជុំវិញចំនួន១លាននាក់ទៀត នៅឆ្នាំ២០១៩។ កំណើនប្រជាជនក៏នឹងធ្វើអោយមានតម្រូវការលំនៅដ្ឋានកើនឡើងដែរ។ ប្រជាជននៅពេញនិយមទិញផ្ទះជាប់ដីដូចជាផ្ទះល្វែង និងផ្ទះវិឡា។ តែក្នុងរយពេល ១០ ទៅ ២០ឆ្នាំទៀតនេះ អគារសហកម្មសិទ្ធិ ខុនដូ នឹងមានការពេញនិយមដោយសារតែភាពស៊ីវីល័យរបស់ប្រជាជនវ័យក្មេង និងតម្លៃកាន់តែថ្លៃឡើងៗរបស់ផ្ទះនៅផ្ទាល់ដី ដែលមានទីតាំងស្ថិតនៅជិតទីកន្លែងធ្វើការសាលារៀន ឬ​មន្ទីរពេទ្យជាដើម។

ដូចនេះយុវជនដែលមានការងារធ្វើច្បាស់លាស់និងទើបរៀបការថ្មីថ្មោងគួរសំលឹងមើល​ និងធ្វើការសិក្សាអំពីវិស័យខុនដូរនេះ ហើយត្រូវផ្តោតសំខាន់ទៅលើភាពជឿទុកចិត្តពីសំណាក់ក្រុមហ៊ុនអភិវឌ្ឍន៍វិស័យខុនដូរនេះអោយបានស៊ីជំរៅ​ឬពិគ្រោះយោបល់ជាមួយអ្នកជំនាញផ្នែកអចនលទ្រព្យក្នុងវិស័យខុនដូរនេះ។ ពោលគឺត្រូវសិក្សាពី ទីតាំង ទីតាំង ទីតាំង និង ទីតាំង ដើម្បីប្រាកដថាខុនដូរដែលបានទិញអាចឡើងថ្លៃ អាចងាយស្រួលក្នុងការជួល ឬលក់ចំណេញវិញបានក្នុងរយះពេលពី ទៅ ឆ្នាំ។

សង្កាត់ដែលសំខាន់ៗដែលមានដីនៅមានតម្លៃមិនទាន់ថ្លៃមានដូចជា១​.) តំបន់ភ្នំពេញថ្មី .) តំបន់បឹងជើងងក .) តំបន់លីយុងផាត់គ្រុប .) តំបន់កប់ស្រូវ .) តំបន់ច្បារអំពៅ .) តំបន់ពោធ៍សែនជ័យជាដើម។

រូបភាពផែនទីនៃតំបន់សំខាន់ក្នុងការពង្រីកទីក្រុងភ្នំពេញ




យុវជនសម័យថ្មីនឹងធ្វើការជ្រើសរើសយកការរស់នៅក្នុងទីប្រជុំជន ដោយរស់នៅក្នុងខុនដូរជៀសជាងរស់នៅក្រៅក្រុងដែលមានចម្ងាយ២០គមពីកន្លែងធ្វើការហើយត្រូវស្ទះចរាចរណ៍ខាតពេលវេលានិងស្រ្តេសទាំងព្រឹកព្រលឹមឬពេលល្ងាចចេញពីធ្វើការនោះ។ ដូចនេះការពិចារណ ទិញខុនដូរទុក ដោយធ្វើការបង់រំលួសក្នុងតម្លៃសមរម្យ និងមានចំណូលប្រចាំខែ ដែលអាចបង់រំលួសបាន យុវជនក្មេងៗជំនាន់ក្រោយគួរធ្វើការវិនិយោគទៅលើការទិញខុនដូរពីឥឡូវនេះទៅ។ កត្តាពិសេសមួយទៀតនោះគឺការទិញខុនដូរដែលជិតកន្លែងធ្វើការ និងមានទីតាំងល្អ គឺវាអាចធ្វើអោយតម្លៃខុនដូរនោះកើនឡើង៩%ក្នុងមួយឆ្នាំ។ កំនើននេះបើប្រៀបធៀបជាមួយនឹងការវិនិយោគទៅលើវិស័យផ្សេងៗទៀតដូចជាការទុកលុយក្នុងធនាគារគឺវាមានផលចំណេញជាងឆ្ងាយណាស់។ តម្លៃខុនដូរមានតម្លៃក្នុងចន្លោះពី៤មឺនអប្បបរមាក្នុងតំបន់ពោធ៍សែនជ័យ ទៅ ៦មឺន៥ពាន់ដុល្លា អប្បបរមា ក្នុងមួយយូនីតក្នុងតំបន់ចាក់អង្រែតំបន់ផ្លូវ៦០ម៉ែត្រ។ គួររំលឹកថា ក្នុងឆ្នាំ ២០១៩ នេះ សំណង់អគារខុនដូរសរុបដែលកំពុងសាងសង់មានចំនួន៣២៥ខុនដូរនៅទីក្រុងភ្នំពេញ។

សិក្ខាសាលាថ្ងៃទី១៨កញ្ញា២០១៩នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជាជប៉ុន CJCC

ផ្នែកទី១





ផ្នែកទី២​




Comments