ការជួបជាមួយអ្នកមានបទពិសោធន៍
យើងមិនមានពេលរៀនគ្រប់មុខវិជ្ជានោះទេពីព្រោះ យើងមានពេលមានកំណត់។ លទ្ធផលដែលយើងទទួលបានមកដល់សព្វថ្ងៃនេះ គឺកើតឡើងចេញពីសកម្មភាព និងរាល់ការសម្រេចចិត្តពីពេលមុនៗមកនោះហើយ។
ឧទាហរណ៍ បើសិនយើងមិនដឹងរឿងទាក់ទងទៅនឹងការវិនិយោគលើវិស័យអចលនទ្រព្យ យើងគួរតែពិគ្រោះយោបល់ជាមួយអ្នកជំនាញដែលរកស៊ីខាងផ្នែកនេះ យ៉ាងហោចណាស់អោយបាន ៣ នាក់ ឬ ៣ ក្រុមហ៊ុន ដែរ មុននឹងសម្រេចចិត្តទិញ ឬ លក់ ឬ រកស៊ីក្នុងរបរនេះ។
តែអ្នកសម្រេចចិត្តចុងក្រោយ នៅតែជាអ្នកដដែល។ គ្មានអ្នកណាមានសិទ្ធិក្នុងសម្រេចចិត្ តកំណត់អនាគតរបស់អ្នកបានក្រៅតែពីខ្លួនអ្នកនោះទេ។ ដូចគ្នាក្នុងរឿងផ្សេងៗទៀតដែរ គឺបើមិនដឹងរឿងអ្វីទេ គួរតែសាកសួរអ្នកដែលមានបទពិសោធន៍អោយបានច្រើនអ្នក អានសៀវភៅអោយបានច្រើន ហើយត្រូវតែចំណាយពេលវេលាថ្លឹងផ្លែងអោយបានច្រើន មុននឹងធ្វើការសម្រេចចិត្ត។ តែត្រូវមានការសម្រេចចិត្ត គឺមិនចេះតែសាកសួរ និងអានសៀវភៅ ហើយគ្មានការសម្រេចចិត្តធ្វើសកម្មភាពណាមួយសោះនោះទេ។ គួរជៀសវាងការសម្រេចចិត្តលឿនពេក ឬ តក់ក្រហល់ ដែលនាំអោយខាតបង់នៅពេលក្រោយ។
Photo by ROOM on Unsplash

Comments
Post a Comment