ការសិក្សាទីផ្សារអចលនទ្រព្យនៅប្រទេសកម្ពុជា ក្រុមហ៊ុន CBRE បាននឹងកំពុងធ្វើការសិក្សាស្រាវជ្រាវផ្នែកទីផ្សារអចលនទ្រព្យជាពិសេសគឺខុនដូរនៅទីក្រុងភ្នំពេញ។ ខាងក្រោមគឺជាការលទ្ធផលនៃការអង្កេតពីសេដ្ឋកិច្ចសង្គមនិងស្ថិតិនៃការរីកលូតលាស់របស់វិស័យខុនដូរនៅប្រទេសកម្ពុជាជាពិសេសនៅទីក្រុងភ្នំពេញ។ ពីខែមករាដល់ខែមេសាឆ្នាំ២០១៩ចំនួនទឹកប្រាក់ដែលបានដាក់ទុនវិនិយោគលើវិស័យខុនដូរមានចំនួន២.៧ពាន់លានដុល្លា។ទំហំអភិវឌ្ឍន៍លើវិស័យខុនដូរនេះបានចាប់ផ្តើមកើនឡើងតាំងពីត្រីមាសទី៤ឆ្នាំ២០១៨ដែលមានចំនួនត្រឹមតែ១ពាន់លានដុល្លា។ចំនួនសរុបរបស់គម្រោងអភិវឌ្ឍន៍ខុនដូរមានចំនួនប្រហែលជា៨០០គម្រោងនៅឆ្នាំ២០១៩នេះ។តែមានគម្រោង១៣២៥គម្រោងមានអនុញ្ញាតិអោយសាងសង់រួចទៅហើយ។ការទស្សទាយនឹងអាចមានចំនួនទឹកប្រាក់ចំនួន៤.៨ពាន់លានដុល្លានិងមានចំនួន១៩០០គម្រោងអភិវឌ្ឍន៍។ ចំនួនខុនដូសំខាន់ៗដែលកំពុងសាងសង់នៅទីក្រុងភ្នំពេញមានចំនួន៥៨០០យូនីតដែលរួមមាន8គម្រោងថ្មីៗ៖ ១.ឡាវីស្តាវ័ន La Vista One 2. រ៉ូយ៉ាល់ផ្លាទីនីម Royal Platinium 3. អឺបឺនវិលិច Urban Village Phase II 4. ជីបម៉ុបផាកលេនធីខេ Chip Mong Parkland TK 5. HCN Mall and Residence 6. CPEC Roman Garden Condo...
សិក្សាស្រាវជ្រាវវិស័យអចលនទ្រព្យនិងការអភិវឌ្ឍ